អដ្ឋកថា បោក្ខរណីសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 824
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវ័ក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង ( នូវមគ្គ និងផល ) សេចក្តីទុក្ខរបស់អរិយសាវ័កនោះដែលអស់ទៅ រលីងទៅច្រើន ជាងសេចក្តីទុក្ខដែលសល់នៅមានប្រមាណតិច មិនបានដល់នូវការរាប់ផង មិនបានដល់នូវការប្រៀបធៀបោផង មិនបានដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបោធៀបោនឹងគំនរទុក្ខពីមុន ដែលអស់ទៅរលីងទៅចំនួន ៧ អត្តភាពជាយ៉ាងយូរ ក៏យ៉ាងនោះឯង ។