អដ្ឋកថា បឋមសំភេជ្ជសូត្រ ទី ៣
ក្បាលទី 24 · ទំព័រ 824
បុគ្គលណាដឹងច្បាស់តាមសេចក្តីពិត ថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ ធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជា ទុក្ខនិរោធគាមិនីបដិបទា ។