ទុតិយសំភេជ្ជសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 314

ចុះភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យ បរិយាយដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គលក្នុងសាសនានេះ រមែងដឹងច្បាស់នូវឥន្ទ្រិយ ទាំង ៥ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ភិក្ខុជាអសេក្ខបុគ្គល រមែងបានប៉ះពាល់នូវគតិដ៏ប្រសើរ និងផលដែល ជាទីបំផុតដោយកាយផង ពិចារណាឃើញធ្លុះធ្លាយដោយប្រាជ្ញាផង ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យ បរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គលរមែង ដឹងច្បាស់នូវឥន្ទ្រិយទាំង ៦ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ។ រមែងដឹងច្បាស់ថា ឥន្ទ្រិយទាំង ៦ នេះឯង គង់នឹងរលត់ទៅអស់ទាំងអស់គ្រប់អន្លើ ឥតមានសល់ផង ឥន្ទ្រិយ ទាំង ៦ ដទៃទៀត គង់នឹងមិនកើតឡើងក្នុងកាលខ្លះៗ ផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយ នេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើ ផែនដី តែងប្រជុំចុះក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាម