អដ្ឋកថា ទុតិយសំភេជ្ជសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 825

ម្នាលភិក្ខុទាំងឡាយ ដូចស្រះបោក្ខរណី បណ្តោយ ៥០ យោជន៍ ទទឹង ៥០ យោជន៍ ជម្រៅ ៥០ យោជន៍ មានទឹកពេញស្មើ ល្មមក្អែកឱនផឹកបាន បុរសគប្បីជ្រលក់ទឹកដោយចុងនៃស្បូវអំពីស្រះនោះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះ ដូចម្តេច ទឹកដែល បុរសជ្រលក់ដោយចុងនៃស្បូវ ហើយលើកឡើង និងទឹកក្នុងស្រះបោក្ខរណី ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះ បោក្ខរណីនុ៎ះ ច្រើនជាងទឹកដែលបុរសជ្រលក់ដោយចុងនៃស្បូវហើយលើកឡើង មានប្រមាណតិច ទឹកដែលបុរសជ្រលក់ដោយចុងនៃស្បូវហើយលើកឡើង មិនបានដល់នូវការរាប់ផង មិនបានដល់នូវការប្រៀបធៀបោផង មិន ដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបផ្ទឹមនឹងទឹកក្នុងស្រះបោក្ខរណី បានឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវ័ក ។ បេ ។ ភិក្ខុគួរធ្វើសេចក្តីព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ ដូចស្ទឹងធំទាំងឡាយនេះ រមែងហូរជោរ ជន់ ។ ស្ទឹងធំទាំងនោះ គឺស្ទឹងណាខ្លះ ។ គឺស្ទឹងគង្គា យមុនា អចិរវតី សរភូ មហី ។ បុរសគប្បីលើកឡើងនូវដំណក់នៃទឹកពីរ ឬបីដំណក់អំពីស្ទឹងទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះ ដូចម្តេច ដំណក់នៃទឹកពីរ ឬបីដំណក់ដែលបុរសលើកឡើង និងទឹកដែលលាយច្រឡំ អំពីទឹកដទៃហូរជោរជន់មក ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង ។ បពិត្រ ព្រះអង្គដ៏ចម្រើន ទឹកដែលលាយច្រឡំអំពីស្ទឹងដទៃហូរជោរជន់មកនុ៎ះច្រើន ជាងដំណក់នៃទឹកពីរ ឬបីដំណក់ដែលបុរសលើកឡើង មានប្រមាណតិចទេ ដំណក់នៃទឹកពីរ ឬបីដំណក់ដែលបុរសលើកឡើង មិនបានដល់នូវការរាប់ ផង មិនបានដល់នូវការប្រៀបធៀបោផង មិនបានដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបធៀបោនឹងទឹកដែលលាយច្រឡំអំពីស្ទឹងដទៃ ហ