បឋមមហាបឋវីសូត្រ ទី ៥
ជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ បទ គឺចំណែកធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ស្រេចលើបទ គឺបញ្ញ្រិន្ទិយ ប្រសើរជាងឥន្ទ្រិយទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។ ៨ ក្នុងសេក្ខសូត្រទី ៣ បទថា ន ហេវខោ កាយេន ផុសិត្វា វិហរតិ បានដល់ រមែងមិនពាល់ត្រូវ គឺបានចំពោះដោយនាមកាយហើយ អធិប្បាយថា រមែងមិនអាចពាល់ត្រូវ គឺបានចំពោះ ។ បទថា បញ្ញាយ ច អតិវិជ្ឈបស្សតិ គឺរមែងដឹងច្បាស់ដោយបញ្ញាជាគ្រឿងពិចារណាថា ឈ្មោះ ថា ឥន្ទ្រិយ គឺអរហត្តផលខាងលើ នៅមាននៅឡើយ ។ ក្នុងភូមិរបស់ អសេក្ខៈ បទថា ផុសិត្វា វិហរតិ គឺបានចំពោះហើយ ។ បទថា បញ្ញាយ គឺរមែងដឹងច្បាស់ដោយបញ្ញាជាគ្រឿងពិចារណាថា ឈ្មោះថា ឥន្ទ្រិយ គឺ អរហត្តផល នៅមាននៅឡើយ ។ បទទាំង ២ ថា ន កុហិញ្ចិ កិស្មិញ្ចិ ក៏ជាពាក្យដែលប្រើជំនួសគ្នានិងគ្នា អធិប្បាយថា មិនកើតឡើងក្នុងភពណាមួយ ។ ក្នុងសូត្រនេះ ឥន្ទ្រិយទាំង ៥ ជាលោកុត្តរ ព្រះមានព្រះភាគត្រាស់ ឥន្ទ្រិយ ៦ ដែលជាលោកិយ អាស្រ័យវដ្តៈបុណ្ណោះ ។