បឋមមហាសមុទ្ទសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 317
ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញ្រិន្ទិយ ប្រសើរ ជាងធម៌ទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយដែលភិក្ខុស្ថិត នៅក្នុងធម៌មួយ ទើបចម្រើនដោយប្រពៃបាន ។ ធម៌ ១ គឺអ្វី ។ គឺអប្បមាទ ។