មឋមបព្វតូបមសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 318
ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ ទាំងឡាយ ដែលប្រកបដោយអាសវៈ ។ កាលភិក្ខុនោះរក្សាចិត្តក្នុងអាសវៈ ទាំងឡាយ និងក្នុងធម៌ដែលប្រកបដោយអាសវៈទាំងឡាយ សទ្ធ្រិន្ទិយក៏ដល់ នូវការពេញលេញដោយភាវនា វីរិយ្រិន្ទិយ ក៏ដល់នូវការពេញលេញដោយ ភាវនា សតិន្ទ្រិយ ក៏ដល់នូវការពេញលេញដោយភាវនា សមាធ្រិន្ទិយ ក៏ ដល់នូវការពេញលេញដោយភាវនា បញ្ញ្រិន្ទិយក៏ដល់នូវការពេញលេញដោយ ភាវនា ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្ទ្រិយទាំង ៥ ជា ឥន្ទ្រិយដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចម្រើនដោយប្រពៃបាន ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅនាអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះ ព្រះដ៏មានព្រះភាគនៅក្នុងទីស្ងាត់ ទ្រង់សម្ងំ