ទុតិយបព្វតូបមសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 319

នៅក្នុងផលសមាបត្តិ កើតព្រះហប្ញទ័យបរិវិតក្កយ៉ាងនេះថា ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែង ជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ ដែលបុគ្គលបាន ចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះ និព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្ទ្រិយទាំង ៥ នេះដែលបុគ្គល បានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មាន ព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ក្នុងបតិដ្ឋិតសូត្រទី ៦ បទថា ចិត្តំ រក្ខតិ អាសវេសុ ច សាសវេសុ ច ធម្មេសុ គឺបុគ្គលប្រារព្ធធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ហើយ ហាមការកើតឡើងនៃអាសវៈ ឈ្មោះថា រមែងរក្សាក្នុងវត្ថុដែលជាអាសវៈ និងដែលប្រកបដោយអាសវៈ ។