អដ្ឋកថា អញ្ញត្រសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 833

ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងកំណើតមនុស្សទាំងឡាយមាន ប្រមាណតិច ឯពួកសត្វដែលកើតក្រៅអំពីកំណើតពួកមនុស្សមានប្រមាណ ច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វ មិនឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ ដូចម្តេចខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។