បច្ចន្តសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 834

គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយសម្គាល់នូវហេតុនោះដូចម្តេច អាចម៍ដីបន្តិចដែលតថាគតលើកឡើង ដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីនុ៎ះច្រើនជាង អាចម៍ដីបន្តិចដែលព្រះមាន ព្រះភាគលើកឡើងដាក់លើចុងព្រះនខាមានប្រមាណតិច អាចម៍ដីបន្តិចដែល ព្រះមានព្រះភាគលើកដាក់លើចុងព្រះនខា មិនដល់នូវការរាប់ផង មិនដល់នូវ ការប្រៀបធៀបោផង មិនដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបធៀបោ នឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានប្រមាណតិច ឯពួកសត្វដែលកើតក្នុងបច្ចន្តិម ជនបទទាំងឡាយមានប្រមាណច្រើន ។ សត្វទាំងឡាយ រមែងកើតក្នុងមិលក្ខ ជនបទទាំងឡាយដែលមិនមានប្រាជ្ញា ក៏យ៉ាងនោះឯងដែរ ។ បេ ។