បេត្តេយ្យសូត្រ ទី ៧
ម្នាលសារីបុត្រ ប្រពៃហើយៗ ម្នាលសារីបុត្រ មែនហើយ ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែងដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើ សេចក្តីកោតក្រែងដ៏ក្រៃលែងក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគត ផង យ៉ាងនោះឯង ។ ៨ ក្នុងសូករខាតាសូត្រទី ៨ បទថា សូករខាតាយំ គឺក្នុងទី សម្ងំដែលដែលជ្រូកឈ្មុស ។ បានឮថា ក្នុងពុទ្ធុប្បាទកាលព្រះកស្សបសម្ពុទ្ធ គុហានោះ កាលផែនដីដុះឡើងមក ក្នុងមួយពុទ្ធន្តរក៏លិចនៅក្នុងផែនដី ។ ថ្ងៃ មួយ ជ្រូកមួយឈ្មុសដីក្នុងទីជិតគុហាជុំវិញដំបូលគុហានោះ កាលភ្លៀងធ្លាក់ មក ដីក៏ត្រូវច្រោះ ទើបប្រាកដជុំវិញជាដំបូល ព្រានព្រៃម្នាក់មកជួប គិតថា ក្នុងកាលមុន ប្រហែលជាទីដែលអ្នកមានសីលទាំងឡាយ ធ្លាប់ប្រើប្រាស់មកហើយ ពិត អញនឹងធ្វើវា ទើបជញ្ជូនដីដោយជុំវិញចេញទៅ ធ្វើគុហាឲ្យស្អាត ធ្វើរបងជុំវិញ ខ្ទម ធ្វើទ្វារបង្អួច បូកបាយ-អរចនារូបភាពចិត្រកម្ម សម្រេច យ៉ាងល្អ ហើយយកខ្សាច់ដែលមានពណ៌ដូចប្រាក់មករោយពេញបរិវេណ រៀប គ្រែ និងតាំង ហើយបានថ្វាយដើម្បីប្រយោជន៍ជាទីប្រថាប់ របស់ព្រះមាន ព្រះភាគ គុហាជារបស់ជ្រៅ ជារបស់ដែលគប្បីឡើងចុះបាន ពាក្យនោះ ព្រះអានន្ទ សំដៅយកគុហានោះ ទើបពោលហើយ ។ បទថា បរមនិបច្ចការំ ជាពាក្យនបុំសកលិង្គ សម្តែងដល់ ភាវៈ មានពាក្យដែលលោកអធិប្បាយថា ជាអ្នកធ្វើការឱនលំទោនយ៉ាង ក្រៃលែង ហើយកំពុងប្រព្រឹត្តទៅ រមែងប្រព្រឹត្តទៅ ។ បទថា អនុត្តរំ យោគក្ខេមំ បានដល់ ភាពជាព្រះអរហន្ត ។