អដ្ឋកថា ព្រហ្មញ្ញសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 837

ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រតិបត្តិល្អចំពោះព្រាហ្មណ៍ មានប្រមាណតិច ចំណែកពួកសត្វដែលមិនប្រតិបត្តិល្អចំពោះព្រាហ្មណ៍ មាន ប្រមាណច្រើន ក៏យ៉ាងនោះដែរ ។ បេ ។ អដ្ឋកថា មត្តេយ្យសូត្រជាដើម គប្បីជ្រាបអធិប្បាយក្នុងមត្តេយ្យសូត្រជាដើម ដូចតទៅនេះ បទថា មត្តេយ្យា ។ គឺបុគ្គលមានប្រយោជន៍ដល់មាតា អធិប្បាយថា ជាអ្នក បដិបត្តិប្រពៃក្នុងមាតា ។ គប្បីជ្រាបអធិប្បាយក្នុងបទថា បេត្តេយ្យា ជាដើមថា បុគ្គល មានប្រយោជន៍ចំពោះបិតា ឈ្មោះថា ជាអ្នកឧបការៈដល់បិតា ។ បុគ្គលមានប្រយោជន៍ចំពោះសមណៈទាំងឡាយ ឈ្មោះថា សាមញ្ញា ។ បុគ្គលមានប្រយោជន៍ចំពោះព្រាហ្មណ៍ទាំងឡាយ ឈ្មោះថា ព្រហ្មញ្ញា ។ ពាក្យថា បេត្តេយ្យ ជាដើមនេះ ជាឈ្មោះរបស់អ្នកប្រតិបត្តិ ប្រពៃក្នុងបិតាជាដើមនោះឯង ។ អដ្ឋកថា មត្តេយ្យសូត្រជាដើម ចប់ ៥