អដ្ឋកថា ពីជគាមសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 842

គប្បីជ្រាបអធិប្បាយក្នុងពីជសូត្រទី ៨ ដូចតទៅនេះ បទថា ពីជគាមភូតគាមសមារម្ភា សេចក្តីថា ជាអ្នកវៀរហើយចាកការធ្វើពីជគាម ៥ យ៉ាង គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជកើតអំពីថ្នាំង ពូជកើត អំពីត្រួយ ពូជកើតអំពីគ្រាប់ និងភូតគាមឯណានីមួយ មានស្មៅពណ៌ខេវោ និងដើមឈើជាដើម ចាកការវិកប្បដោយភាវៈ មានការកាត់ និងស្ងោរ ជាដើម ។