អដ្ឋកថា គន្ធវិលេបនសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 843

ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកមាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋាន មានប្រមាណតិច ចំណែកពួកសត្វ ជាអ្នកមិន វៀរចាកមាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋាន មានប្រមាណច្រើន ក៏ យ៉ាងនោះដែរ ។ ទុតិយវគ្គទី ៨ ចប់ ឧទ្ទាន គឺ និយាយអំពីការវៀរចាកបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បេសុញ្ញវាទ ១ ផរុសវាទ ១ សម្ផប្បលាបៈ ១ ពីជគាម ១ វិកាលភោជន ១ គ្រឿងក្រអូប និងគ្រឿងលាប ១ ។ គប្បីជ្រាបអធិប្បាយក្នុងគន្ធវិលេបនសូត្រទី ១០ ដូចតទៅ គប្បីជ្រាបអធិប្បាយក្នុងផ្កាជាដើម បទថា មាលា បានដល់ ផ្កាឯណានីមួយ ។ បទថា គន្ធំ បានដល់ គន្ធជាតិឯណានីមួយ ។ បទថា វិលេបនំ បានដល់ គ្រឿងលាបស្បែកជាដើម ។ ក្នុងបទទាំងនោះ បទថា ធារណំ ព្រោះអត្ថថា ប្រដាប់ ។ បុគ្គលញ៉ាំងឋានៈដែលខ្វះខាតឲ្យពេញ ឈ្មោះថា មណ្ឌន ។ បុគ្គលត្រេកអរដោយអំណាចគ្រឿងក្រអូប និងគ្រឿងលាប ឈ្មោះថា វិភូសន អធិប្បាយថា ហេតុលោកហៅថា ឋាន ព្រោះដូច្នោះ មហាជនធ្វើការ ទ្រទ្រង់ផ្កាជាដើមនោះ ដោយចេតនានៃភាពជាអ្នកទ្រុស្តសីលណា វៀរចាក ចេតនានោះ ។ អាមកធញ្ញបេយ្យាលតតិយវគ្គទី ៩