នច្ចគីតសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 845

ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកកិរិយារាំច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ មាន ប្រមាណតិច ចំណែកពួកសត្វជាអ្នកមិនវៀរចាកកិរិយារាំច្រៀងប្រគំ និងការមើល ល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ មានប្រមាណច្រើន ក៏ យ៉ាងនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ បេ ។