ឧច្ចាសយនសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 846

អាមកធញ្ញបេយ្យាលតតិយវគ្គទី ៩ គប្បីជ្រាបអធិប្បាយក្នុងនច្ចគីតសូត្រទី ១ ដូចតទៅនេះ ការឃើញវត្ថុ ឈ្មោះថា ជាសត្រូវ គឺជាសត្រូវ ព្រោះមិនអនុលោមតាមពាក្យប្រៀនប្រដៅ ព្រោះហេតុនោះ ទើបឈ្មោះថា ឃើញវត្ថុជាសត្រូវ ការរាំ ការច្រៀង ការ ប្រគំ ដោយអំណាចការរាំ និងការឲ្យអ្នកដទៃរាំជាដើម ការមើលនូវការរាំ ជាដើម ដែលប្រព្រឹត្តទៅហើយ ដោយហោចសូម្បីការរាំរបស់សត្វក្ងោក ជាដើម ដែលជាសត្រូវ ព្រោះហេតុនោះ ទើបឈ្មោះថា ការមើលការរាំ ការច្រៀង និងប្រគំតន្រ្តីដែលជាសត្រូវ ។ ការប្រកបការរាំជាដើម ដោយ ខ្លួនឯងក្តី ការឲ្យអ្នកដទៃប្រកបការរាំជាដើមក្តី ការមើលការរាំដែលគេ ប្រកបហើយក្តី រមែងមិនគួរដល់ភិក្ខុ និងភិក្ខុនី ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វជាអ្នកវៀរចាកទីដេក ឬទីអង្គុយ ដ៏ខ្ពស់ហួសប្រមាណនិងទីដេកឬទីអង្គុយដ៏ប្រសើរ មានប្រមាណតិច ចំណែក ពួកសត្វជាអ្នកមិនវៀរចាកទីដេកឬទីអង្គុយដ៏ខ្ពស់ហួសប្រមាណ និងទីដេកឬទី