អដ្ឋកថា ជាតរូបរជតសូត្រ ទី ៣
ក្បាលទី 24 · ទំព័រ 847
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ជាអ្នកវៀរចាកការទទួលនូវ មាស និងប្រាក់ មានប្រមាណតិច ចំណែកពួកសត្វជាអ្នកមិនវៀរចាកការទទួល នូវមាស និងប្រាក់ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ ។ បេ ។ គប្បីជ្រាបអធិប្បាយក្នុងជាតរូបរជ្ជតសូត្រទី ៣ ដូចតទៅនេះ បទថា ជាតរូបំ គឺមាស ។ បទថា រជតំ បានដល់ កហាបណៈ បុគ្គល ពួកណាដល់នូវការពោលថា មាសកលោហៈ មាសកជ័រ មនុស្សទាំងនោះ ជាអ្នកវៀរចាកការទទួលមាស និងប្រាក់ទាំង ២ នោះ រមែងមិនកាន់យក មាស និងប្រាក់នោះ មិនឲ្យអ្នកដទៃកាន់យក អធិប្បាយថា រមែងមិនកាន់ យកមាស និងប្រាក់ដែលរក្សាហើយ ។