អដ្ឋកថា អាមកធញ្ញសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 849

គប្បីជ្រាបអធិប្បាយក្នុងអាមកធញ្ញសូត្រទី ៤ ដូចតទៅនេះ បទថា អាមកធញ្ញប្បដិគ្គហណា សេចក្តីថា វៀរចាកការទទួលធញ្ញជាតិឆៅ ៧ ប្រភេទ គឺស្រូវសាលី ស្រូវខ្សាយ ស្រូវដំណើប ស្រងែ ថ្ពៅ ស្កួយ និងស្មៅគែលលក ។ ការទទួលធញ្ញជាតិឆៅទាំងនោះ មិនគួរតែម្យ៉ាង បុណ្ណោះក៏មិនមែន សូម្បីប៉ះពាល់ក៏មិនគួរដល់ភិក្ខុទាំងឡាយនោះឯង ។