អដ្ឋកថា អាមកមំសសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 849

គប្បីជ្រាបអធិប្បាយក្នុងអាមកមំសសូត្រទី ៥ ដូចតទៅនេះ ក្នុងបទថា អាមកមំសប្បដិគ្គហណា សេចក្តីថា វៀរចាកការទទួលសាច់ ដែលទ្រង់អនុញ្ញាតទុកដោយចំពោះ ការទទួលសាច់ និងត្រីឆៅ ក៏មិនគួរដល់ ភិក្ខុទាំងនោះ សូម្បីការពាល់ត្រូវក៏មិនគួរ ។