អដ្ឋកថា កុមារិកសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 850

គប្បីជ្រាបអធិប្បាយក្នុងកុមារិកសូត្រទី ៦ ដូចតទៅនេះ ក្នុងបទថា ឥត្ថីកុមារិកប្បដិគ្គហណា នោះ ស្រីដែលទៅក្នុងរវាងបុរស ឈ្មោះថា ស្ត្រី ស្រីក្រៅអំពីនេះ ឈ្មោះថា កុមារី ការទទួលស្ត្រី និងកុមារី ទាំងនោះក្តី ការពាល់ត្រូវក្តី មិនគួរទាំងអស់ ។