ហត្ថិគវស្សសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 852

ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ជាអ្នកវៀរចាកកិរិយាទទួល ដំរី គោ សេះ ឈ្មោលញី មានប្រមាណតិច ចំណែកពួកសត្វជាអ្នកមិនវៀរចាក កិរិយាទទួលដំរី គោ សេះឈ្មោលញី មានប្រមាណច្រើន ក៏យ៉ាងនោះ ដែរ ។ តតិយវគ្គទី ៩ ចប់ ៥ ឧទ្ទាន គឺ និយាយអំពីកិរិយារាំ ១ អំពីកិរិយាដេកលើទីខ្ពស់ និង ទីដ៏ប្រសើរ ១ អំពីកិរិយាទទួលប្រាក់និងមាស ១ អំពី កិរិយាទទួលស្រូវ ១ អំពីកិរិយាទទួលសាច់ ១ អំពី កិរិយាទទួលស្រី និងក្មេងស្រី ១ អំពីកិរិយាទទួល ទាសីទាសៈ ១ អំពីកិរិយាទទួលពពែ និងចៀម ១ អំពី កិរិយាទទួលមាន់ ជ្រូក ១ អំពីកិរិយាទទួលដំរី ១ ។