កយវិក្កយសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 334
ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយរបស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែ បញ្ញ្រិន្ទិយប្រសើរជាងពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នេះដែរ ។ ពោធិបក្ខិយវគ្គទី ៧ ចប់ ៥ ឧទ្ទាននៃពោធិបក្ខិយវគ្គនោះ គឺ និយាយអំពីចម្រើនឥន្ទ្រិយដើម្បីលះបង់សញ្ញោជនៈ ១ ដើម្បីដកចោលនូវអនុស័យ ១ ដើម្បីកំណត់ដឹងកាល យូរ ១ ដើម្បីកិរិយាអស់ទៅនៃអាសវៈ ១ អំពីផល ២ លើក អំពីដើមឈើ ៤ លើក ហេតុនោះ បាន ហៅថា ជាវគ្គ ។