អដ្ឋកថា តុលាកូដសូត្រ ទី ៤
ក្បាលទី 24 · ទំព័រ 853
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ជាអ្នកវៀរស្រឡះចាកការប្រកប នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំ ដល់គ្រហស្ថ និងទៅដោយគេ បញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ មានប្រមាណតិច ពួកសត្វជាអ្នកមិនវៀរស្រឡះ ចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយ គេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ មានប្រមាណច្រើន ក៏យ៉ាងនោះដែរ បេ ។