មនុស្សចុតិនិរយសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 336

ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យ ច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរក ព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើននូវសទ្ធ្រិន្ទិយដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់ ចម្រើននូវវីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យ នូវនិរោធ បង្អោនទៅដើម្បីលះបង់ ។