អដ្ឋកថា មនុស្សចុតិតិរច្ឆានសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 854

ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ជាអ្នកវៀរស្រឡះចាកកិរិយា កាត់ ( នូវអវ័យវៈមានដៃជាដើម ) សម្លាប់ចាប់ចងធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យ មានប្រមាណតិច ចំណែកពួកសត្វជា អ្នកមិន វៀរស្រឡះចាកកិរិយាកាត់ ( នូវអវ័យវៈមានដៃជាដើម ) សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យ មាន ប្រមាណច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ សត្វទាំងនោះ មិនឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ ដូចម្តេចខ្លះ ។ គឺ ទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះ ដែរ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើ សេចក្តីព្យាយាមថា នេះជាទុក្ខ ។