មនុស្សចុតិបេត្តិវិសយសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 854

បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយសម្គាល់ហេតុនោះដូចម្តេច អាចម៍ដីដែលតថាគតលើកដាក់លើចុង ក្រចកបន្តិចនេះ និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីនុ៎ះឯងច្រើនជាង អាចម៍ដីបន្តិចដែលព្រះមាន ព្រះភាគលើកដាក់លើចុងព្រះនខានេះ មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគលើកដាក់លើចុងព្រះនខា មិនដល់នូវកិរិយារាប់ផង មិនដល់នូវកិរិយាប្រៀបធៀបោផង មិនដល់នូវចំណែកនៃចំណិតផង ដោយ ការប្រៀបផ្ទឹមនិងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើតក្នុងនរក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើត ជាមនុស្ស មានប្រមាណតិច ពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើតជាតិ រច្ឆាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ ។ ( គតិ ៥ បណ្ឌិតត្រូវឲ្យ ពិស្តារតាមន័យនេះចុះ ) ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើតជាទេវតា មានប្រមាណតិច ពួកសត្វដែលច្យុតអំពីមនុស្ស ទៅកើត ក្នុងនរក មានប្រមាណច្រើន ។ ទៅកើតក្នុងកំណើតតិរច្ឆាន ។ ទៅកើតក្នុង បិត្តិវិស័យ ក៏យ៉ាងនោះដែរ ។