អដ្ឋកថា មនុស្សចុតិបេត្តិវិសយសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 859

អាមកធញ្ញបេយ្យាលចតុត្ថវគ្គទី ១០ អាមកធញ្ញបេយ្យាលចតុត្ថវគ្គទី ១០ គប្បីជ្រាបអធិប្បាយក្នុងអាមកធញ្ញបេយ្យាលចតុត្ថវគ្គទី ១០ ដូចតទៅ ន័យដែលគួរ និងមិនគួរ ក្នុងវត្ថុ មានពពែ និងចៀមជាដើម មានស្រែ ជាទីបំផុត ក៏គប្បីពិចារណាដោយអំណាចវិន័យ ។ បុព្វណ្ណជាតិ គឺធញ្ញជាតិ រមែងដុះក្នុងទីណា ទីនោះ ឈ្មោះថា ស្រែ ។