អដ្ឋកថា មនុស្សចុតិទេវនិរយាទិសូត្រ ទី ៤-៦
ក្បាលទី 24 · ទំព័រ 859
អបរណ្ណជាតិ គឺសណ្តែក និង ល្ង ដុះក្នុងទីណា ទីនោះ ឈ្មោះថា ចម្ការ ។ ម្យ៉ាងទៀត បុព្វណ្ណជាតិ និង អបរណ្ណជាតិ ទាំង ២ នោះ ដុះក្នុងទីណា ទីនោះ ឈ្មោះថា ស្រែ ឈ្មោះថា ចម្ការ ព្រោះជាភូមិភាគដែលមិនបានធ្វើហើយ ។ ដើម្បីបុព្វណ្ណជាតិ និង អបរណ្ណជាតិនោះ ។ ក្នុងពាក្យនេះ សូម្បីស្រះ និងបឹងជាដើម ក៏លោក សង្គ្រោះយកដោយមាតិកា គឺស្រែ និងចម្ការនោះឯង ។