ទេវមនុស្សនិរយាទិសូត្រ ទី ១០-១២

ក្បាលទី 24 · ទំព័រ 337

ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ចម្រើននូវសទ្ធ្រិន្ទិយ មានកិរិយាកម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់បង់ នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ។