អដ្ឋកថា ទេវមនុស្សនិរយាទិសូត្រ ទី ១០-១២

ក្បាលទី 24 · ទំព័រ 860

កាលទទួលយក ក៏យកដៃសង្កត់ជញ្ជីងខាងក្រោយ កាលថ្លឹងចេញ ក៏យក ដៃសង្កត់ខាងមុខ នេះឈ្មោះថា គៃបន្លំដោយភាជនៈ ។ កាលទទួលក៏ទាញ ខ្សែខាងគល់ កាលថ្លឹងចេញ ក៏ទាញខ្សែខាងចុង នេះឈ្មោះថា គៃបន្លំដោយ ការទទួល ។ ធ្វើជញ្ជងឲ្យប្រហោង ហើយដាក់ដែកខាងក្នុង កាលទទួលក៏ ធ្វើជញ្ជីងនោះទុកខាងក្រោយ កាលថ្លឹងចេញ ក៏យកទុកខាងមុខ នេះឈ្មោះថា គៃបន្លំដោយការបិទបាំង ។ ថាសមាស លោកហៅថា ភាជនៈ ការបោកបញ្ឆោតដោយថាសមាស ណា នុ៎ុះឈ្មោះថា ការបោកបញ្ឆោតដោយភាជនៈ ។ សេចក្តីនេះដូចម្តេច គឺ ធ្វើថាសមាសមួយ ហើយធ្វើថាសលោហៈដទៃ ២-៣ ឲ្យមានពណ៌ដូចមាស បន្ទាប់អំពីនោះ ទើបទៅជនបទ ហើយចូលទៅរកត្រកូលដែលមាំទាំណាមួយ នោះឯង ពោលថា ពួកអ្នកចូរកាន់យកថាសមាសចុះ កាលពួកជនទាំងនោះ សាកសួរដល់តម្លៃ ក៏ធ្វើជាឲ្យថាសមួយដែលមានតម្លៃថ្លៃជាង លំដាប់នោះ កាលជនទាំងនោះពោលថា នឹងដឹងថាថាសនេះជាមាសបានដូចម្តេច ទើប ពោលថា ចូរជ្រើសរើសយកចុះ ហើយក៏កូតថាសមាសត្រង់ថ្ម ឲ្យថាសទាំង អស់ ហើយទៅ ។ ការគៃបន្លំដោយគ្រឿងរាប់ មាន ៣ ប្រភេទ ដោយអំណាចប្រភេទនៃ ហទយៈ ប្រភេទនៃកំពូល និងប្រភេទនៃខ្សែ ។ ក្នុងការគៃបន្លំទាំងនោះ ប្រភេទ នៃហទយៈ រមែងបានក្នុងកាលវាល់សប្បិ និងប្រេងជាដើម កាលកាន់យក វត្ថុទាំងនោះ ក៏ពោលថា ចូរចាក់សន្សឹមៗ ព្រោះរង្វាល់មានរន្ធខាងក្រោម ហើយទើបឲ្យហូរចូលទៅក្នុងភាជនៈជាច្រើនកាន់យក កាលវាល់ចេញ ក៏បិទ រន្ធ ហើយចាក់ឲ្យពេញយ៉ាងរហ័សឲ្យ ។ ប្រភេទកំពូល រមែងបានក្នុងកាល វាល់ល្ង និងអង្ករជាដើម កាលនឹងកាន់យកល្ង និងអង្ករជាដើមនោះ ទើប សន្សឹមៗ ពូនឲ្យខ្ពស់ជាកំពូលកាន់យក កាលឲ្យ ក៏កេរោទម្លាយកំពូលចេញ ទើបឲ្យ ។ ប្រភេទនៃខ្សែ រមែងបានក្នុងកាលវាស់ស្រែ និងចម្ការ កា