និរយមនុស្សនិរយាទិសូត្រ ទី ១៣-១៥

ក្បាលទី 24 · ទំព័រ 864

ដោយពាក្យមានប្រមាណបុណ្ណេះ អដ្ឋកថាឈ្មោះសារត្ថប្បកាសិនីណា ដែលគម្ពីរភាព ដែលខ្ញុំប្រាថ្នាតាំងមាំនៃព្រះសទ្ធម្ម ប្រារព្ធដើម្បីធ្វើកិច្ចពណ៌នា អត្ថនៃសំយុត្តនិកាយ មានឧបការៈច្រើនដល់អ្នកបួសទាំងឡាយ អ្នកមានវិជ្ជា ដ៏ល្អិតល្អន់ ដែលនាំវិបស្សនាមកឲ្យ ។ អដ្ឋកថាសារត្ថប្បកាសិនីនោះ កាន់ យកសារៈអំពីមហាអដ្ឋកថាចប់ហើយ អដ្ឋកថាសារត្ថប្បកាសិនីនោះ ខ្ញុំរចនា ដោយភាណវារ ដោយបាលីប្រមាណ ៧៨ គាថា សូម្បីបករណ៍វិសេស ឈ្មោះវិសុទ្ធិមគ្គ មានប្រមាណ ៥៩ ភាណវារ ខ្ញុំរចនាឲ្យជាទីមកនៃព្រះសូត្រ គឺ អាគមានំ ដើម្បីប្រកាសនូវអត្ថដោយភាណវារទាំងឡាយ ព្រោះដូច្នោះ អដ្ឋកថានេះ និងបករណ៍វិសេសឈ្មោះវិសុទ្ធិមគ្គនោះ ដោយរាប់តាមភាណវារ ជា ១៣៧ ភាណវារ ខ្វះតិចតួច ។