អដ្ឋកថា និរយមនុស្សនិរយាទិសូត្រ ទី ១៣-១៥
ក្បាលទី 24 · ទំព័រ 864
ដោយបុណ្យដែលខ្ញុំកាន់យកសារៈនៃ មូលដ្ឋកថារបស់ព្រះថេរៈទាំងឡាយ ដែលនៅក្នុងមហាវិហារ រចនាអដ្ឋកថា នេះ មានប្រមាណ ១៣៧ ដោយភាណវារ ដែលប្រកាសលទ្ធិយ៉ាងនេះ សន្សំហើយនោះ សូមសត្វលោកទាំងពួង ដល់នូវសេចក្តីសុខចុះ ដោយ បុណ្យនោះ ដែលព្រះថេរៈឈ្មោះភទន្តជោតិបាល ដែលមានសីលបរិសុទ្ធ ជា អ្នកមានវិជ្ជា ឆ្អែតក្នុងបាទនៃសុភាសិតវារៈ ជាអ្នកប្រាថ្នានូវការជាក់ច្បាស់ ក្នុងសាសនា ជាអ្នកស្អាត អារាធនាខ្ញុំ សម្រេចហើយដើម្បីរចនាអដ្ឋកថានេះ សូមមហាជនមានសេចក្តីសុខចុះ ។