អដ្ឋកថា តិរច្ឆានមនុស្សនិរយាទិសូត្រ ទី ១៩-២១
ក្បាលទី 24 · ទំព័រ 865
និងសទ្ធា វិជ្ជា និងសេចក្តីព្យាយាមដ៏ក្រៃលែង ជាអ្នកមានគុណសមុទយៈ មានសីលមារយាទ ជាអ្នកស្មោះត្រង់ និងការទន់ភ្លន់ឲ្យកើតឡើងហើយ ជា អ្នកអាចឈមចុះកាន់ជដៈ គឺលទ្ធិរបស់ខ្លួន និងរបស់អ្នកដទៃបាន ជាអ្នក ប្រកបដោយបញ្ញា និងបដិភាណ ជាអ្នកវេយ្យាករណ៍ធំ ដោយភាពជាអ្នក មានការដឹងមិនជាប់ជំពាក់ក្នុងសាសនារបស់ព្រះសាស្តា ដោយបរិយត្តិ គឺ ព្រះត្រៃបិដក មួយអន្លើដោយអដ្ឋកថា ជាអ្នកប្រកបដោយភាពទន់ភ្លន់នៃពាក្យ សម្តីដែលពោលពីរោះ បន្លឺចេញបានស្រួល ឲ្យកើតករណសម្បត្តិ ជាអ្នក ពោលកន្លងផុតអ្នកពោល ជាអ្នកពោលដ៏ប្រសើរ ជាមហាកវី ជាអ្នកលម្ហ វង្សនៃព្រះថេរៈទាំងឡាយ ក្នុងមហាវិហារ ជាអ្នកមានបញ្ញាតាំងមាំល្អហើយ ក្នុងឧត្តរិមនុស្សធម្ម ដែលប្រដាប់ដោយគុណ មានអភិញ្ញា ៦ ជាដើម មាន បដិសម្ភិទាញាណបែកធ្លាយហើយ ជាបរិវារ ជាប្រទីបនៃថេរវង្ស ជាអ្នក មានបញ្ញាបរិបូណ៌ បរិសុទ្ធរចនាហើយ ។