តិរច្ឆានទេវនិរយាទិសូត្រ ទី ២២-២៤

ក្បាលទី 24 · ទំព័រ 338

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ភិក្ខុគួរចម្រើនដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់នូវសញ្ញោជនៈជាចំណែកខាងលើ ៥ នេះឯង ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ចម្រើននូវសទ្ធ្រិន្ទិយ មានកិរិយាកម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ចម្រើននូវ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ មានកិរិយាកម្ចាត់បង់នូវ រាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ។