អដ្ឋកថា តិរច្ឆានទេវនិរយាទិសូត្រ ទី ២២-២៤
ក្បាលទី 24 · ទំព័រ 865
ឈ្មោះថា ពុទ្ធ នេះ របស់ព្រះមានព្រះភាគ ជាអ្នកមានព្រះហបឫទ័យ បរិសុទ្ធ ជាតាទិបុគ្គល ជាអ្នកចម្រើនបំផុតក្នុងលោក ជាអ្នកស្វែងរកប្រយោជន៍ធំ នៅប្រព្រឹត្តទៅក្នុងលោកដរាបណា សូមអដ្ឋកថាឈ្មោះសារត្ថប្បកាសិនីនេះ ដែលសម្តែងន័យតាំងនៅ ដើម្បីការបរិសុទ្ធិនៃសីល ដល់កុលបុត្រ ទាំងឡាយ ជាអ្នកស្វែងរកគុណជាគ្រឿងរលាស់ចេញចាកលោក ចូរតាំងនៅ ដរាបនោះ ។