អដ្ឋកថា ឯកធម្មាទិបាលិរូបាទិវគ្គ ទី ១

ក្បាលទី 25 · ទំព័រ 5

ខ្ញុំ ( ព្រះពុទ្ធឃោសាចារ្យ ) សូមនមស្ការព្រះសុគត ទ្រង់រួចផុតចាក គតិ ទ្រង់មានព្រះហបឫទ័យត្រជាក់ដោយព្រះករុណា មានងងឹត គឺមោហៈ ដែល ពន្លឺ គឺបញ្ញាកម្ចាត់ហើយ ជាសាស្តានៃសត្វលោក គឺមនុស្ស និងទេវតា ។ ព្រះពុទ្ធ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវគុណ ដែលនាំឲ្យបានជាព្រះពុទ្ធ ចូល ដល់ធម៌ណា ដែលប្រាសចាកមន្ទិល ខ្ញុំសូមនមស្ការនូវធម៌នោះ ដែលជាធម៌ ដ៏ឧត្តម ។ ខ្ញុំសូមនមស្ការដោយសិរសា គឺត្បូង នូវព្រះអរិយសង្ឃទាំង ៨ ដែល ជាឱរសរបស់ព្រះតថាគត ជាអ្នកញាំញីនូវមារ ព្រមទាំងសេនា ដោយ សេចក្តីគោរព ។ បុណ្យណា សម្រេចដោយការថ្វាយបង្គំព្រះរតនត្រ័យរបស់ខ្ញុំ ដែល មានចិត្តជ្រះថ្លា ដូចពោលមកនេះ ដោយអានុភាពនៃបុណ្យនោះ សូមជួយ កម្ចាត់អន្តរាយដល់ខ្ញុំ ខ្ញុំនឹងចងភាសាបាលីអំពីគម្ពីរអដ្ឋកថា ដែលព្រះអរហន្ត អ្នកជំនាញ ៥០០ អង្គសង្គាយនាមកមុនគេបង្អស់ និងសង្គាយនាតៗ មក ក្នុងកាលជាខាងក្រោយ ដែលព្រះមហិន្ទត្ថេរនាំមកកាន់កោះសីហឡ រចនា ជាសីហឡភាសា ដើម្បីប្រយោជន៍ដល់អ្នកកោះ ខ្ញុំនឹងលើកឡើងកាន់ភាសា បាលី គឺមគធភាសា មិនឲ្យជំទាស់លទ្ធិសម័យ ដែលប្រាសចាកទោសនៃព្រះថេរៈ ដែលជាប្រទីបនៃថេរវង្ស ក្នុងមហាវិហារ ដែលមានវិនិច្ឆ័យល្អិតល្អន់ វៀរនូវសេចក្តីដែលជាន់គ្នាខ្លះ ប្រកាសអត្ថនៃគម្ពីរអង្គុត្តរនិកាយដ៏ប្រសើរ ដែលប្រដាប់ដោយឯកនិបាត ទុកនិបាត តិកនិបាតជាដើម ដើម្បីឲ្យអត្ថជាក់ច្បាស់ សម្រាប់ឲ្យកើតបដិភាណដ៏វិចិត្រ ដល់ធម្មកថិកទាំងឡាយ ។