អត្ថរបស់ឯវំសព្ទជាដើម
ក្នុងគម្ពីរទាំងនោះ គម្ពីរឈ្មោះអង្គុត្តរនិកាយ មាន ១១ និបាត គឺឯកនិបាត ទុកនិបាត តិកនិបាត ចតុក្កនិបាត បញ្ចកនិបាត ឆក្កនិបាត សត្តនិបាត អដ្ឋកនិបាត នវកនិបាត ទសកនិបាត ឯកាទសកនិបាត ។ បើពោលដោយសូត្រ អង្គុត្តរនិកាយ មាន ៩៥៥៧ សូត្រ បណ្តានិ បាតនៃអង្គុត្តរនិកាយនោះ ឯកនិបាតជានិបាតដើម បណ្តាសូត្រ ចិត្តបរិយាយសូត្រ ជាសូត្រដើម ពាក្យនិទាននៃសូត្រនោះ មានពាក្យថា ឯវម្មេ សុតំ ជាដើម ព្រះអានន្ទពោលក្នុងកាលមហាសង្គីតិលើកទី ១ ជាដើម ឯ មហាសង្គីតិលើកទី ១ នោះ បានពោលពិស្តារហើយខាងដើមនៃអដ្ឋកថា ទីឃនិកាយ ឈ្មោះថា សុមង្គលវិលាសិនី ព្រោះដូច្នោះ មហាសង្គីតិលើកទី ១ នោះ គប្បីជ្រាបដោយពិស្តារក្នុងអដ្ឋកថាទីឃនិកាយនោះចុះ ។ បទថា ឯវំ ក្នុងនិទានវចនៈថា ឯវម្មេ សុតំ ជាដើម ជាបទ និបាត បទថា មេ ជានាមបទ បទថា វិ ក្នុងបទថា សាវត្តិយំ វិហរតិ នេះ ជាបទឧបសគ្គ ។ បទថា ហរតិ ជាបទអាខ្យាត ។ គប្បីជ្រាបការចែកបទ ដោយបទនេះសិន ។ តែបើពោលដោយអត្ថ បទបឋម គឺ ឯវំ សព្ទ មានអត្ថច្រើនប្រភេទ ដូចជា ឧបមា គឺប្រៀបធៀប ឧបទេស គឺណែនាំ សម្បហំសនៈ គឺលើកសរសើរ គរហណៈ គឺតិះដៀល វចនសម្បដិគ្គហណៈ គឺទទួលពាក្យ អាការ គឺអាការ និទស្សនៈ គឺឧទាហរណ៍ និងអវធារណៈ គឺរារាំងសេចក្តីដទៃ ។ ពិតហើយ ឯវំ សព្ទនោះ មកក្នុងឧបមាប្រៀបធៀបោក្នុងពាក្យជាដើម យ៉ាងនេះថា ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ កុសល ដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ ដូច្នេះ ។ មកក្នុងឧបទេស ណែនាំ ដូចក្នុងប្រយោគ ជាដើមថា ឯវន្តេ អភិក្កមិតព្វំ ឯវំ បដិក្កមិតព្វំ អ្នកត្រូវឈានដើរទៅមុខ យ៉ាងនេះ អ្នកត្រូវថយក្រោយយ៉ាងនេះ ដូច្នេះ ។ មកក្នុងសម្បហំសនៈ គឺ លើកសរសើរ ដូ