រឿងភិក្ខុកំលោះ និងស្រីស្ថំ

ក្បាលទី 25 · ទំព័រ 40

ព្រះវិលាល័យ ។ កាលភិក្ខុសង្ឃទៅពិចារណាក្នុងព្រៃខ្មោច ហើយត្រឡប់មក ភិក្ខុកំលោះ និងសាមណេរបានទៅកាន់សម្នាក់របស់លោក ពោលយ៉ាង នេះថា លោកម្ចាស់ចិត្តៈ លោកម្ចាស់រវើរវាយដល់ព្រះទេវីអង្គណា ពួកខ្ញុំទៅ ព្រៃខ្មោច ពិចារណាព្រះសពទេវីអង្គនោះ ត្រឡប់មកហើយ សូម្បីភិក្ខុកំលោះ និងសាមណេរទាំងឡាយពោលយ៉ាងនោះ លោកក៏មិនជឿ នៅតែពោលដូច មនុស្សឆ្កួតថា ពួកលោកទៅពិចារណាអ្នកណាក៏បាន ក្នុងព្រៃខ្មោច មុខ របស់ពួកលោក ទើបមានពណ៌ដូចផ្សែងភ្លើង ។ រូបនៃស្រីនេះ បានគ្រប សង្កត់ចិត្តរបស់ព្រះចិត្តៈឲ្យឆ្កួត តាំងនៅដោយប្រការដូច្នេះ ។ រឿង ភិក្ខុកំលោះនិងស្រីស្នំ មានរឿងមួយទៀត បានឮថា ថ្ងៃមួយ ព្រះមហារាជាព្រះនាមថា សទ្ធាតិស្សៈ មានពួកស្រីស្នំចោមរោម យាងមកកាន់វិហារ ។ ភិក្ខុកំលោះ មួយរូប ឈរនៅត្រង់ខ្លោងទ្វារនៃលោហប្រាសាទ តាំងនៅក្នុងការមិនសង្រួម សម្លឹងមើលស្រីម្នាក់ ។ ស្រីនោះក៏ឈប់ សម្លឹងមើលភិក្ខុកំលោះរូបនោះ ទាំង ២ នាក់ត្រូវភ្លើង គឺរាគៈតាំងឡើងក្នុងហបឫទ័យដុតរោល ក៏ស្លាប់ទាំង ២ នាក់ រូបនៃស្រីគ្របសង្កត់ចិត្តរបស់ភិក្ខុកំលោះតាំងនៅ ដោយប្រការ យ៉ាងនេះ ។ មានរឿងមួយទៀត បានឮថា ភិក្ខុកំលោះមួយរូប មកអំពីកល្យាណី មហាវិហារ ទៅកាន់ទ្វារស្រុកកាឡទីឃវាបិគាម ដើម្បីសម្តែងបាតិមោក្ខ ចប់ ការសម្តែងបាតិមោក្ខហើយ កាលមិនជឿពាក្យរបស់បុគ្គលដែលមានបំណង ល្អ គិតថា ក្នុងទីដែលទៅហើយ អញត្រូវភិក្ខុកំលោះ និងសាមណេរសួរ ហើយ គួរនឹងប្រាប់អាការដែលអញអាស្រ័យភូមិ ដូច្នេះហើយ ទើបត្រាច់ទៅ បិណ្ឌបាតក្នុងស្រុក ទាញយកនិមិត្តក្នុងវិសភាគារម្មណ៍ ហើយទៅកាន់លំនៅ របស់ខ្លួន ចាំសំពត់ដែលនាងស្លៀកបាន ក៏សួរថា លោកម្ចាស់ លោកបាន សំពត់នេះមកដ