រឿងក្លិនរបស់ភិក្ខុ ១ រូប
វត្ថុដែលគួរធ្វើក្នុងរឿងនេះ វេលាព្រលប់ ទើបតែងខ្លួន អង្គុយត្រង់ទ្វារមួយ កន្លែងត្រង់មុខផ្ទះរបស់នាង តម្លើងពិណល្អហើយ ទើបដេញ រហូតគ្រប់ សំឡេងពិណ ។ ស្រីនោះបានឮសំឡេងប្រគំរបស់បុរសនោះគិតថា អញនឹង ទៅរកបុរសនោះតាមបង្អួចដែលបើក ដោយសម្គាល់ថាជាទ្វារ ក៏រអិលធ្លាក់ ទៅ រហូតបាត់បង់ជីវិត ។ ក្នុងសូត្រទី ៣ គប្បីជ្រាបក្លិនចន្ទន៍ដែលផ្សាយចេញអំពីកាយ និងក្លិន ឧប្បលផ្សាយចេញអំពីមាត់របស់ស្តេចចក្រពត្តិ រឿងនេះគួរនាំមកសម្តែង ។ ក្នុងសេចក្តីនេះ គប្បីជ្រាបរឿងដូចតទៅនេះ រឿង ក្លិនរបស់ភិក្ខុមួយរូប បានឮមកថា ប្តីរបស់កុលធីតានៃកុដុម្ពិកៈម្នាក់ ក្នុងក្រុងសាវត្ថី ស្តាប់ ព្រះធម្មទេសនារបស់ព្រះសាស្តា គិតថា អញជាគ្រហស្ថ មិនអាចបំពេញធម៌ នេះបាន ទើបបួសក្នុងសម្នាក់របស់ព្រះបិណ្ឌបាតិកត្ថេរមួយរូប ។ កាលនោះ ព្រះបាទបសេនទិកោសល ដឹងថា ភរិយារបស់បុរសនោះ មិនមានស្វាមី ទើប ឲ្យមនុស្សនាំមកនៅក្នុងរាជវាំង ថ្ងៃមួយ ទ្រង់នាំយកបាច់ផ្កាឈូកមួយបាច់ ចូលទៅក្នុងព្រះរាជវាំង ប្រទានដល់ស្រីស្នំម្នាក់មួយផ្កាៗ ។ កាលចែកគ្នា ផ្កា ឈូក ២ បានដល់ដៃរបស់ស្រីនោះ ស្រីនោះសម្តែងអាការត្រេកអរ ថើបផ្កា ហើយក៏យំ ព្រះរាជាទ្រង់ឃើញអាការ ២ របស់នាង ទើបហៅនាងមកសួរ ។ នាងក្រាបទូលហេតុដែលខ្លួនត្រេកអរ និងយំឲ្យទ្រង់ជ្រាប ។ សូម្បីទូលដល់ ទៅ ៣ ដង ព្រះរាជាទ្រង់មិនជឿ ថ្ងៃស្អែកឡើង ទើបឲ្យមនុស្សជញ្ជូនយក គ្រឿងដែលមានក្លិនយ៉ាងល្អ មានកម្រងផ្កា និងគ្រឿងលាបជាដើមសព្វយ៉ាង ក្នុងព្រះរាជនិវេសន៍ចេញទៅ ឲ្យក្រាលអាសនៈសម្រាប់ភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ក្នុងវេលាចប់ ភត្តកិច្ច ត្