អដ្ឋកថា នីវរណប្បហានវគ្គ ទី ២
ក្នុងសូត្រទី ១ នៃនីវរណបហានវគ្គទី ២ មានវិនិច្ឆ័យដូច្នេះ ក្នុងបទថា ឯកធម្មំបិ នេះ គប្បីជ្រាបពាក្យថា ធម៌ ដោយអត្ថថា មិនមែន សត្វ ដូចក្នុងប្រយោគជាដើមថា តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ សម័យនោះឯង ធម៌ទាំងឡាយរមែងមាន ។ ព្រោះដូច្នោះ ក្នុងបទថា ឯកធម្មំបិ នេះ មានអត្ថដូច្នេះថា សភាវៈឯណានីមួយមិនមែនសត្វ ។ វា សព្ទ ក្នុងបទថា អនុប្បន្នោ វា នេះ មានសមុច្ចយជាអត្ថ មិនមែនមានវិកប្បជាអត្ថ ដូច វា សព្ទ ក្នុងប្រយោគយ៉ាងនេះថា ភូតានំ សត្តានំ ឋិតិយា សម្ភវេសីនំ វា អនុគ្គហាយ យាវតា ភិក្ខវេ សត្តា អបទា វា ទ្វិបទា វា ដើម្បីតាំងនៅនៃសត្វដែលកើតហើយផង ដើម្បីអនុគ្រោះពួកសម្ភវេសីសត្វ ផង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមិនមានជើង និងសត្វជើង ២ មាន ប្រមាណត្រឹមណា ដូច្នេះ ។ ក្នុងសេចក្តីនេះ មានអត្ថដូច្នេះថា កាមច្ឆន្ទៈ ដែលមិនទាន់កើត រមែងកើតឡើង ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីបរិបូណ៌ ចម្រើនដោយធម៌ណា តថាគតមើលមិនឃើញធម៌ដទៃ ដូច សុភនិមិត្តឡើយ ។ បណ្តាបទទាំងនោះ បទថា អនុប្បន្នោ សេចក្តីថា មិនកើត មិនកើត ព្រម មិនប្រាកដ មិនប្រព្រឹត្តទៅ ។ បទថា កាមច្ឆន្ទោ បានដល់ កាមច្ឆន្ទ- នីវរណៈដែលពោលពិស្តារហើយ ដោយន័យជាដើមថា យោ កាមេសុ កាមច្ឆន្ទោ កាមរាគោ កាមនន្ទិ កាមតណ្ហា សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាមឯណា ។ បទថា ឧប្បជ្ជតិ បានដល់ កើតឡើងប្រាកដ ។ កាមច្ឆន្ទៈនេះ គប្បីជ្រាបថា ដែល មិនទាន់កើត រមែងកើតឡើង ដោយអំណាចការផ្សាយឡើង ឬដោយ អារម្មណ៍ដែលមិនបានសោយ ។