រឿងព្រះមាលកតិស្សត្ថេរ

ក្បាលទី 25 · ទំព័រ 68

ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា អនុប្បន្នោ វា កាមច្ឆន្ទោ ឧប្បជ្ជតិ សេចក្តីថា កាមច្ឆន្ទៈដែលមិនកើតឡើងដោយហេតុ ២ យ៉ាងបុណ្ណោះ គឺដោយការមិនផ្សាយឡើង ឬដោយអារម្មណ៍ដែលមិន ធ្លាប់សោយ ក៏មិនកើតឡើង ។ កាមច្ឆន្ទៈនោះ ឈ្មោះថា ភិក្ខុសង្កត់បាន ហើយយ៉ាងនោះ រមែងមិនបានហេតុ ឬបច្ច័យទៀត ។ ក្នុងទីនេះ បណ្ឌិត គប្បីជ្រាបការមិនផ្សាយឡើង ដោយអំណាចវត្តជាដើម ។ ពិតហើយ កាល ភិក្ខុរូបខ្លះប្រកបក្នុងវត្ត ធ្វើវត្តនោះឯង ដោយន័យដូចពោលហើយ កិលេស រមែងមិនបានឱកាស ព្រោះដូច្នោះ កាមច្ឆន្ទៈនោះ ឈ្មោះថា ភិក្ខុសង្កត់បាន ដោយអំណាចវត្ត ភិក្ខុនោះធ្វើកាមច្ឆន្ទៈនោះ ឲ្យជាការដែលខ្លួនសង្កត់បាន យ៉ាងនោះ ហើយវៀរជាសមុច្ឆេទ រមែងទាញយកអរហត្តបាន ដូចព្រះ មាលកតិស្សត្ថេរ ។ រ្ងេង ព្រះមាលកតិស្សត្ថេរ បានឮថា ព្រះមាលកតិស្សៈ កើតក្នុងត្រកូលព្រាន ក្នុងទីភិក្ខាចារនៃ គមេណ្ឌវាសីវិហារ ក្នុងរោហនជនបទ ចម្រើនវ័យហើយ ក៏គ្រប់គ្រងផ្ទះ គិត ថា នឹងចិញ្ចឹមបុត្រ និងភរិយា ដាក់អង្គប់ ១០០ អន្ទាក់ ១០០ រណ្តៅចម្រូង ១០០ សន្សំបាបជាច្រើន ។ ថ្ងៃមួយ កាន់យកភ្លើង និងអំបិលអំពីផ្ទះទៅព្រៃ សម្លាប់ម្រឹគដែលជាប់អន្ទាក់ ស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង ស្រេកទឹក ក៏ចូលទៅគមេណ្ឌវាសីវិហារ មិនបានផឹកទឹក សូម្បីត្រឹមតែបន្ថយការស្រេកឃ្លាន ក្នុងក្អមប្រមាណ ១០ ក្នុងរោងទឹក ក៏លើកទោសថា ឱ ក្នុងទីនេះ ភិក្ខុមានប្រមាណបុណ្ណេះ មិនមានទឹកផឹកត្រឹមតែបន្ទោបង់នូវការស្រេក សម្រាប់អ្នកមកបំណងនឹងផឹក ។ ព្រះចូឡបិណ្ឌបាតិកតិស្សត្ថេរ ស្តាប់ពាក្យ របស់ព្រានហើយ ទើបចូលទៅរក ឃើញក្អមទឹកប្រមាណ ១០ ពេញដោយ ទឹកក្នុងរោងទឹក គិតថា សត្វនេះ ប្រហែលជាជីវមា