រឿងព្រះមាលយទេវត្ថេរ

ក្បាលទី 25 · ទំព័រ 72

បានឮថា ព្រះមាលយទេវត្ថេរមានអាយុនោះ រៀនឧទ្ទេស និងធ្វើ វិបស្សនាកម្មដ្ឋាន ត្រង់មណ្ឌលារាមវិហារ ក្នុងកល្លគ្រាម ក្នុងវេលាជាភិក្ខុ បាន ៣ វស្សា សម័យថ្ងៃមួយ កាលលោកត្រាច់ភិក្ខាចារក្នុងកល្លគ្រាម ឧបាសិកាម្នាក់ប្រគេនបបរមួយវែក កើតសេចក្តីស្រឡាញ់ដូចបុត្រ ឲ្យព្រះថេរៈ អង្គុយក្នុងនិវេសន៍ ប្រគេនភោជនដ៏ប្រណីត ហើយសួរថា លោកកូនជា អ្នកស្រុកណា លោកឆ្លើយថា ឧបាសិកា អាត្មាធ្វើកិច្ចកម្ម គឺរៀនគន្ថៈក្នុង មណ្ឌលារាមវិហារ ឧបាសិកាពោលថា បើដូច្នោះ សូមលោកម្ចាស់ ទទួល ភិក្ខាជាប្រចាំក្នុងទីនេះឯង ដរាបណារៀនគន្ថៈចប់ ។ លោកទទួលពាក្យនោះ ហើយទទួលភិក្ខាក្នុងទីនោះជាប្រចាំ ក្នុងវេលាស្រេចភត្តកិច្ចក ាលធ្វើអនុមោទនា ទើបពោលចំពោះបទ ២ ថា សុខំ ហោតុ ទុក្ខា មុច្ចតុ សូមនាង បានសុខ រួចចាកទុក្ខចុះ ហើយក៏ទៅធ្វើការសង្គ្រោះដល់នាងនោះឯង អស់ កាល ៣ ខែ ខាងក្នុងវស្សា ធ្វើសេចក្តីកោតក្រែងចំពោះបិណ្ឌបាត ក្នុងថ្ងៃ មហាបវារណា ក៏សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ។ ព្រះមហា ថេរៈដែលជាម្ចាស់អាវាសពោលថា នែមហាទេវៈ ថ្ងៃនេះ មហាជននឹងប្រជុំគ្នា ក្នុងវិហារ សូមលោកម្ចាស់ឲ្យធម៌ដល់មហាជននោះ ព្រះថេរៈក៏ទទួល ។ ភិក្ខុកំលោះ និងសាមណេរបានឲ្យសញ្ញាដល់ឧបាសិកាថា ថ្ងៃនេះ កូនរបស់ នាងនឹងសម្តែងធម៌ នាងគប្បីទៅឯវិហារស្តាប់ធម៌ចុះ ។ ឧបាសិកាពោលថា ឱ លោកម្ចាស់ទាំងឡាយ ជនទាំងអស់ មិនដឹងធម្មកថារបស់កូនខ្ញុំសម្តែង ដល់ខ្ញុំអស់កាលមានប្រមាណបុណ្ណេះ សម្តែងចំពោះបទ ២ បុណ្ណោះថា ចូរ នាងមានសេចក្តីសុខ រួចចាកទុក្ខចុះ សូមលោកម្ចាស់ កុំចំអកចំអន់ឡើយ ។