រឿងព្រះមហាសិវត្ថេរ
បានឱកាស កិលេសនោះ ឈ្មោះថា លោកសង្កត់បានដោយអំណាចធុតង្គ លោកធ្វើកិលេសនោះឲ្យជាការសង្កត់បានហើយនោះឯង ប្រាសចាកតម្រេក បាន ហើយទាញយកអរហត្តបាន ដូចព្រះមហាសិវត្ថេរ នៅត្រង់ញកភ្នំ ក្បែរស្រុក ។ រឿង ព្រះមហាសិវត្ថេរ បានឮថា ព្រះមហាសិវត្ថេរ នៅក្នុងតិស្សមហាវិហារ ក្បែរមហាគាម បង្រៀនព្រះត្រៃបិដកជាមួយគណៈភិក្ខុធំ ១៨ គណៈ ដោយអត្ថផង ដោយ បាលីផង ភិក្ខុ ៦០០០០០ តាំងនៅក្នុងឱវាទរបស់ព្រះថេរៈ សម្រេចអរហត្ត ហើយ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុមួយរូបប្រារព្ធធម៌ដែលខ្លួនបានចាក់ធ្លុះ ហើយកើតសោមនស្សឡើង គិតថា សេចក្តីសុខនេះ មានដល់អាចារ្យរបស់ អញខ្លះដែរឬហ្ន៎ ភិក្ខុនោះ កាលពិចារណាក៏ដឹងថា ព្រះថេរៈនៅជាបុថុជ្ជន គិតថា អញនឹងឲ្យសេចក្តីសង្វេគកើតឡើងដល់ព្រះថេរៈ ដោយឧបាយនេះ ទើបចេញអំពីលំនៅរបស់ខ្លួន ទៅកាន់សម្នាក់របស់ព្រះថេរៈ ថ្វាយបង្គំ សម្តែង វត្ត ហើយអង្គុយ ។ លំដាប់នោះ ព្រះថេរៈពោលនឹងភិក្ខុនោះថា លោកម្ចាស់ បិណ្ឌបាតិកមកធ្វើអ្វី ភិក្ខុនោះពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកបំណងថា បើលោកម្ចាស់ធ្វើឱកាសដល់ខ្ញុំ ខ្ញុំក៏នឹងរៀនធម្មបទនីមួយៗ ។ ព្រះថេរៈពោល ថា អាវុសោ ភិក្ខុដែលជាអ្នករៀនមានច្រើន លោកម្ចាស់មិនមានឱកាសទេ ភិក្ខុនោះ កាលមិនបានឱកាសក្នុងពេលយប់ និងពេលថ្ងៃ ទើបពោលថា បើ ឱកាសមិនមានយ៉ាងនោះ លោកម្ចាស់នឹងបានឱកាសមរណៈដូចម្តេច ។ ពេល នោះ ព្រះថេរៈគិតថា ភិក្ខុនេះមិនមកដើម្បីរៀនឧទ្ទេសទេ តែមកដើម្បីធ្វើ សេចក្តីសង្វេគឲ្យកើតដល់អាត្មាអញ សូម្បីភិក្ខុនោះពោលថា បពិត្រលោក ម្ចាស់ ធម្មតាភិក្ខុគប្បីជាបុគ្គលដូចខ្ញុំ ដូច្នេះហើយ ថ្វាយបង្គំព្រះថេរៈ ហោះ ទៅក្នុងអាកាស ដែលមានពណ៌ដូចកែវមណី ។ ព្រះថេរៈកើតក