រឿងព្រះតិស្ស្វក្ថុងចិត្តលបព៌ត

ក្បាលទី 25 · ទំព័រ 82

រឿង ព្រះតិស្សៈក្នុងចិត្តលបព៌ត បានឮថា ក្នុងវេលាដែលព្រះតិស្សត្ថេរ បួសបាន ៨ វស្សា កើតការចង ់សឹិក លោកមិនអាចបន្ទោបង់ការចង់សឹកនោះបាន បោកគក់ចីវរ កោរ សក់ហើយ ថ្វាយបង្គំព្រះឧបជ្ឈាយ៍ ហើយឈរ លំដាប់នោះ ព្រះថេរៈ ពោលនឹងលោកថា មហាតិស្សៈ អាការរបស់លោក ដូចជាមិនត្រេកអរឬ ភិក្ខុនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំចង់សឹក ខ្ញុំបន្ទោបង់មិនបានសោះ ព្រះថេរៈសម្លឹងមើលអធ្យាស្រ័យរបស់លោក ឃើញឧបនិស្ស័យអរហត្ត ទើប ពោលដោយករុណាថា អាវុសោ ខ្ញុំជាមនុស្សចាស់ ចូរលោកធ្វើលំនៅ សម្រាប់ខ្ញុំមួយខ្នង ។ ភិក្ខុមិនធ្លាប់ត្រូវបុគ្គលណានិយាយជាគម្រប់ ២ ទើប ទទួលថា សាធុ លោកម្ចាស់ ។ លំដាប់នោះ ព្រះថេរៈពោលនឹងភិក្ខុទាំងឡាយថា អាវុសោ កាលអ្នកកំពុងធ្វើនវកម្ម ក៏កុំលះឧទ្ទេសចូរមនសិការ- កម្មដ្ឋាន និងចូរធ្វើបរិកម្មកសិណតាមកាលដ៏សមគួរ ភិក្ខុនោះពោលថា ខ្ញុំ នឹងធ្វើយ៉ាងនោះ លោកម្ចាស់ ថ្វាយបង្គំព្រះថេរៈហើយ សម្លឹងមើលទីញកភ្នំ ដែលមានសភាពបែបនោះ គិតថា ត្រង់នេះធ្វើបាន ទើបនាំឧសមកដុតជម្រះ ឲ្យស្អាត កឥដ្ឋ ប្រកបទ្វារ និងបង្អួច ធ្វើទីសម្រាកស្រេច កឥដ្ឋលើទីចង្រ្កម ជាដើម រួចរៀបចំគ្រែ និងតាំងទុក ទៅកាន់សម្នាក់ព្រះថេរៈ ថ្វាយបង្គំហើយ ពោលថា បពិត្រលោកម្ចាស់ ទីសម្រាកស្រេចហើយ សូមលោកម្ចាស់នៅ ចុះ ព្រះថេរៈពោលថា អាវុសោ លោកធ្វើការងារនេះបានដោយលំបាក ថ្ងៃនេះ ចូរនៅក្នុងទីនេះមួយថ្ងៃសិនចុះ ភិក្ខុនោះពោលថា សាធុ លោកម្ចាស់ លាងជើងហើយ ចូលទៅកាន់ទីសម្ងំ អង្គុយសមាធិ រពឫកដល់កម្មដែលខ្លួន ធ្វើ កាលលោកគិតថា ការធ្វើការខ្វល់ខ្វាយដោយកាយ ដែលជាទីត្រូវចិត្ត អញធ្វើដល់ព្រះឧបជ្ឈាយ៍ហើយ បីតិកើតឡើងខាងក្នុង លោកសង្កត់បីតិនោះ