អដ្ឋកថា អកម្មនិយវគ្គ ទី ៣

ក្បាលទី 25 · ទំព័រ 98

ក្នុងសូត្រទី ២ គប្បីជ្រាបដោយបរិយាយដូចពោលហើយ ។ បទថា ចិត្តំ ក្នុងសូត្រទី ១ នោះ បានដល់ ចិត្តដែលកើតឡើងដោយ អំណាចវដ្តៈ ។ ក្នុងសូត្រទី ២ នេះ គប្បីជ្រាបអត្ថដែលផ្សេងគ្នាដូច្នេះ គឺវដ្តៈ វដ្តបាទ វិវដ្តៈ វិវដ្តបាទ កម្មដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា វដ្តៈ កម្ម គឺការធ្វើដើម្បីបានវដ្តៈ ឈ្មោះថា វដ្តបាទ ។ លោកុត្តរធម៌ ៩ ឈ្មោះថា វិវដ្តៈ កម្ម គឺកិច្ចបដិបត្តិដើម្បីបានវិវិដ្តៈ ឈ្មោះថា វិវដ្តបាទ លោកពោល វដ្តៈ និងវិវដ្តៈ ក្នុងសូត្រទាំងនេះ ដោយប្រការដូច្នេះ ។ ក្នុងសូត្រទី ៣ គប្បីជ្រាបចិត្តដែលកើតឡើងដោយអំណាច វដ្តៈនោះឯង ។ បទថា មហតោ អនត្ថាយ សំវត្តតិ សេចក្តីថា ចិត្តសូម្បី ឲ្យទេវសម្បត្តិ មនុស្សសម្បត្តិ និងភាពជាធំក្នុងមារ និងព្រហ្ម ញ៉ាំងឲ្យជាតិ ជរា ព្យាធិ មរណៈ សោក បរិទេវៈ ទុក្ខទោមនស្ស និងឧបាយាសរឿយៗ និងឲ្យវដ្តៈ គឺខន្ធ ធាតុ អាយតនៈ និងបដិច្ចសមុប្បាទ រមែងឲ្យតែកងទុក្ខ តែម្យ៉ាងប៉ុណ្ណោះ ព្រោះហេតុនោះ ទើបឈ្មោះថា រមែងប្រព្រឹត្តទៅដើម្បីមិន ជាប្រយោជន៍យ៉ាងធំ ។ បទថា ចិត្តំ ក្នុងសូត្រទី ៤ បានដល់ ចិត្តដែលកើតឡើង ដោយអំណាចវិវដ្តៈ ។ អដ្ឋកថាសូត្រទី ៥-៦ [ ២៦-២៧ ] ក្នុងសូត្រទី ៥ និងសូត្រទី ៦ មានសេចក្តីប្លែកគ្នាត្រឹមតែ បុណ្ណេះថា អភាវិតំ អបតុភូតំ មិនអប់រំហើយ មិនប្រាកដហើយ ដូច្នេះ ក្នុងសេចក្តីនោះ មានអធិប្បាយដូច្នេះថា ចិត្ត សូម្បីកើតដោយអំណាចវដ្តៈ ក៏ឈ្មោះថា មិនអប់រំ មិនប្រាកដ ព្រោះហេតុអ្វី ព្រោះមិនអាចស្ទុះទៅក្នុង វិបស្សនាដែលមានឈានជាបាទ មគ្គ ផល និងនិព្វាន ដែលជាលោកុត្តរ ឯ ចិត្តដែលកើតដោយអំណាចវិវដ្តៈ ឈ្មោះថា ជាចិត្តអប់រំហើយ ប្រាកដ ហើយ ព្រោះហ