អទន្តវគ្គ ទី ៤
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានទូន្មានហើយ តែងប្រព្រឹត្តទៅដើម្បីឲ្យ ខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្ត ដែលបុគ្គលមិនបានទូន្មានហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលទូន្មានហើយ តែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលទូន្មាន ហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានគ្រប់គ្រងហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានគ្រប់គ្រងហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូច ប្រយោជន៍យ៉ាងធំ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានគ្រប់គ្រងហើយ តែងប្រព្រឹត្តទៅ ដើម្បី ប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែល បុគ្គលបានគ្រប់គ្រងហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានរក្សាហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យ ខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្ត ដែលបុគ្គលមិនបានរក្សាហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ។