អដ្ឋកថា អទន្តវគ្គ ទី ៤

ក្បាលទី 25 · ទំព័រ 106

ក្នុងសូត្រទី ១ វគ្គទី ៤ មានវិនិច្ឆ័យដូច្នេះ បទថា អទន្តំ បានដល់ មានការសេពខុស គឺមានពុត ដូចដំរី និងសេះជាដើមដែលមិនបាន ទូន្មាន ។ បទថា ចិត្តំ បានដល់ ចិត្តដែលកើតឡើង ដោយអំណាចវដ្តៈ ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទន្តំ បាន ដល់ អស់ពុត គឺដូចដំរី និងសេះជាដើម ដែលទូន្មានហើយ ក្នុងសូត្រទាំង ២ នេះ លោកពោលចំពោះចិត្តដែលកើតឡីង ដោយអំណាចវដ្តៈ និងវិវដ្តៈ ក្នុងសូត្រនេះយ៉ាងណា សូម្បីក្នុងសូត្រដទៃៗ អំពីសូត្រនេះក៏យ៉ាងនោះ ។ ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អគុត្តំ បានដល់ មិនគ្រប់គ្រង គឺវៀរចាកសតិសំវរៈ ដូចដំរី និងសេះ មិនគ្រប់គ្រង គឺមិនមានម្ចាស់ ដូច្នោះ ។ ក្នុងសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា គុត្តំ បាន ដល់ គ្រប់គ្រងហើយ គឺមិនបណ្តែតបណ្តោយសតិសំវរៈ ដូចដំរី និងសេះ ជាដើម ដែលបានគ្រប់គ្រងហើយ ។ អដ្ឋកថាសូត្រទី ៤ ចប់ ៥ អដ្ឋកថាសូត្រទី ៥-៦ [ ៣៦-៣៧ ] ក្នុងសូត្រទី ៥ និងសូត្រទី ៦ លោកពោលតាម អធ្យាស្រ័យរបស់សត្វ ដែលនឹងត្រាស់ដឹង ដោយអំណាចបទថា អរក្ខិតំ ។ ក្នុងបទនេះ ដូចបទមុននោះឯង ។ អដ្ឋកថាស៊ូ ត្រ ទី ៧-៨ [ ៣៨-៣៩ ] ក្នុងសូត្រទី ៧ និងសូត្រទី ៨ ក៏មានន័យដូចគ្នា ។ តែក្នុងសេចក្តីនេះ គប្បីជ្រាបឧបមាដូចទ្វារផ្ទះជាដើម ដែលមិនមានការរក្សា ។ អដ្ឋកថាសូត្រទី ៧-៨ ចប់ ៥ អដ្ឋកថាសូត្រទី ៩-១០ [ ៤០-៤១ ] ក្នុងសូត្រទី ៩ និងសូត្រទី ១០ លោកយកបទ ៤ មកប្រកបហើយ ពោលក្នុងវគ្គនេះ លោកពោលចំពោះវដ្តៈ និងវិវដ្តៈ បុណ្ណោះឯង ។