អដ្ឋកថា បណិហិតអច្ឆវគ្គ ទី ៥

ក្បាលទី 25 · ទំព័រ 113

បទថា មិច្ឆាបណិហិតំ ប្រែថា តម្កល់ ខុស អធិប្បាយថា មិនតាំងឲ្យចុងឡើងលើ ដែលជាហេតុឲ្យអាចមុតបាន ។ បទថា ភិជ្ជិស្សតិ សេចក្តីថា នឹងទម្លាយ គឺ នឹងឆូតស្បែក ។ បទថា មិច្ឆាបណិហិតេន ចិត្តេន ប្រែថា ដោយចិត្តដែលតម្កល់ ខុស ពាក្យនេះ លោកពោលសំដៅយកចិត្ត ដែលកើតឡើងដោយអំណាច វដ្តៈ ។ បទថា អវិជ្ជំ បានដល់ ការមិនដឹងយ៉ាងធំ ច្រើនដោយកម្រាស់ ជាការមិនដឹងក្នុងឋានៈ ៨ ។ បទថា វិជ្ជំ ក្នុងពាក្យថា វិជ្ជំ ឧប្បាទេស្សតិ នេះ បានដល់ ញាណដែលសម្បយុត្តដោយអរហត្តមគ្គ ។ បទថា និព្វានំ បានដល់ អមតៈ គុណជាតិដែលមិនស្លាប់ ដែលលោកពោលយ៉ាងនេះ ក៏ដោយ ជាគុណជាតិចេញអំពីកិលេសជាគ្រឿងរួបរឹត គឺតណ្ហា ។ បទថា សច្ឆិករិស្សតិ បានដល់ ធ្វើឲ្យប្រចក្ស ។ ក្នុងសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សម្មាបណិហិតំ សេចក្តីថា តម្កល់ត្រូវ ព្រោះឲ្យចុងឡើងលើ ដោយអាចមុត បាន ។ ក្នុងបទថា អក្កន្តំ គឺជាន់នេះ រមែងឈ្មោះថា ជាន់ដោយជើង បុណ្ណោះ បើយកដៃពាល់ត្រូវ គឺយកដៃសង្កត់ ។ ក៏ពោលថា ជាន់ដូចគ្នា ព្រោះជាសព្ទប្រើជំនួសគ្នារហូតសុាំ ។ ក្នុងសូត្រនេះ មានអរិយវោហារ ប្រមាណបុណ្ណេះ ។ សួរថា ព្រោះហេតុអ្វី ទ្រង់មិនកាន់យកវត្ថុដទៃៗដែលធំ មានបន្លាធ្មា ជាដើម កាន់យកតែត្រឹមចុងគ្រាប់ស្រូវសាលី ចុងស្រូវដំណើបបុណ្ណោះដែល ជារបស់ទន់មិនរឹង ។ ឆ្លើយថា ដើម្បីសម្តែងថា អកុសលកម្មមានចំនួនតិច ក៏ អាចសម្លាប់កុសលកម្មបាន ដូចចុងគ្រាប់ស្រូវសាលី ឬចុងគ្រាប់ស្រូវដំណើប