អច្ឆរាសង្ឃាតវគ្គ ទី ៦

ក្បាលទី 25 · ទំព័រ 124

ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះមានរស្មីផ្សាយចេញ ប៉ុន្តែ ភវង្គចិត្តនោះឯង ត្រូវឧបក្កិលេសទាំងឡាយជាអាគន្តុក ចូលមកធ្វើឲ្យ សៅហ្មង បុថុជ្ជនជាអ្នកមិនចេះដឹង រមែងមិនស្គាល់ច្បាស់នូវភវង្គចិត្តនោះ តាមសេចក្តីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា បុថុជ្ជនជាអ្នក មិនចេះដឹង មិនមានការចម្រើនចិត្តទេ ។ ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះមានរស្មីផ្សាយចេញ ដ្បិត ភវង្គចិត្តនោះឯង ផុតស្រឡះចាកឧបក្កិលេសទាំងឡាយ ដែលជាអាគន្តុក អរិយសាវ័កជាអ្នកចេះដឹង រមែងស្គាល់ច្បាស់នូវភវង្គចិត្តនោះ តាមសេចក្តី ពិត ព្រោះហេតុនោះ បានជាតថាគតពោលថា អរិយសាវ័កជាអ្នកចេះដឹង ទើបមានការចម្រើនចិត្ត ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុភប់ប្រសព្វនឹងមេត្តចិត្តសូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិន បានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវមេត្តចិត្តសូម្បី ១ ផ្ទាត់ ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបាន លះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុដែល សន្សំរឿយៗ នូវមេត្តចិត្តនោះ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះនូវមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិន បានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន