អដ្ឋកថា អច្ឆរាសង្ឃាតវគ្គ ទី ៦

ក្បាលទី 25 · ទំព័រ 127

ក្នុងសូត្រទី ១ នៃវគ្គទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា តំ អស្សុតវា បុថុជ្ជនោ សេចក្តីថា បុថុជ្ជន វៀរហើយចាកការសិក្សា ភវង្គចិត្តនោះ ។ ក្នុងបទថា តំ អស្សុតវា បុថុជ្ជនោ នោះ ឈ្មោះថា មិន បានសិក្សាញេយ្យធម៌ ព្រោះមិនមានអាគម និកាយ ដែលនឹងរៀន និង អធិគម មគ្គផលដែលនឹងសម្រេច ។ ពិតហើយ បុគ្គលណាសាកសួរព្រះសូត្រ នេះ ដោយអត្ថតាំងអំពីដើម គង់មិនដឹងដោយអំណាចនិកាយ គឺគម្ពីរ ដែលមករបស់សូត្រនេះ ដោយអត្ថតាំងអំពីដើម មិនទាន់ដឹងដោយអំណាច និកាយ គឺគម្ពីរដែលមករបស់សូត្រនេះ និងដោយអំណាចមគ្គផល ដែលអ្នក បដិបត្តិគប្បីចាក់ធ្លុះថា ឈ្មោះថា ភវង្គចិត្តនេះ សូម្បីបរិសុទ្ធតាមប្រក្រតី ក៏ សៅហ្មងព្រោះឧបក្កិលេស មានលោភៈជាដើម ដែលកើតឡើងហើយ ក្នុង ខណៈនៃជវនចិត្ត ។ ម្យ៉ាងទៀត បុគ្គលណា មិនមាននិកាយជាទីមក ដែល នឹងពិចារណាធម៌ឲ្យយល់តាមការពិត ព្រោះវៀរការរៀន និងការសាកសួរ ក្នុងខន្ធ ធាតុ អាយតនៈ បច្ចយាការ និងសតិប្បដ្ឋានជាដើម និងមិនមាន អធិគម ព្រោះមិនបានសម្រេចមគ្គផល ដែលគប្បីសម្រេច ដោយកិច្ចបដិបត្តិ បុគ្គលនោះ ឈ្មោះថា មិនសិក្សាញេយ្យធម៌ ព្រោះមិនមានអាគម និងអធិគម បុថូនំ ជននាទីហិ ការណេហិ បុថុជ្ជនោ បុថុជ្ជនន្តោ គធត្តា បុថុ វាយំ ជនោ ឥតិ ។ ជននេះ ឈ្មោះថា បុថុជ្ជន ព្រោះហេតុទាំងឡាយ មានធ្វើ កិលេសជាច្រើនឲ្យកើតឡើងជាដើម ឬឈ្មោះថា បុថុជ្ជន ព្រោះឈមចុះខាងក្នុងនៃជន ដែលមានកិលេសក្រាស់ ។ ពិតហើយ ជននោះ ឈ្មោះថា បុថុជ្ជន ព្រោះហេតុទាំងឡាយ មាន ការធ្វើឲ្យកើតកិលេស មានប្រការផ្សេងៗ ជាច្រើន ដូចដែលលោកពោលថា ឈ្មោះថា បុថុជ្ជន ព្រោះធ្វើឲ្យកើតកិលេសជាច្រើន ។